និម្មិត​សញ្ញា

និមិត្ត​សញ្ញា ​កម្ពុជា២០២៣ ទាក់​ទាញ​ឲ្យ​មាន​ការ​បំផុស​ស្មារតី ​អំពី​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​​ប្រាសាទ​អង្គរវត្ត​ជា​បេតិកភណ្ឌពិភព​លោក។ បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ (UNESCO) មិន​ត្រឹម​តែ​ជា​និមិត្តរូប និង​អត្តសញ្ញាណ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មោទកភាព និង​​សេចក្តី​សោមនស្ស​រីក​រាយ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ។ ពណ៌​​មាស ​ត្រូវបាន​ជ្រើស​ជា​ពណ៌​​ចម្បង​នៃ​និមិត្ត​សញ្ញា ដើម្បី​តំណាង​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​​ភាព​​រីក​ចម្រើន​​ប្រកប​ដោយភោគ​ទ្រព្យ ​សុខភាព និង​សុភមង្គល។


រូប​នាគ​ នៅ​ក្នុងនិមិត្ត​សញ្ញា​ គឺ​ជា​អ្នក​ការពារ និង​ផ្តល់​ស្ថិរភាព ​ដល់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

រូប​នាគ​ទាំង​បួន ​គឺមាន​ពណ៌​បៃតង ក្រហម ខៀវ និង​លឿង ​​​ត្រូវ​បាន​ចង​ភ្ជាប់​​ជា​មួយ​គ្នា​ តំណាង​​ឲ្យ​​ការ​រួប​រួម និង​ភាព​ចម្រុះ​នៅ​ក្នុង​សហគមន៍​អាស៊ី​អាគ្នេយ៍។ ពណ៌​ទាំង​បួន ​តំណាងឲ្យ​ភាព​ចម្រុះនៃ​សហគមន៍​អាស៊ី​អាគ្នេយ៍ ​ដែល​​រួប​រួម​គ្នា​​តែ​មួយ ​​តាម​រយៈ​នាគ​ទាំង​បួន។