បង្កើត​ក្នុង​ឆ្នាំ​១៩៦៣ និង​មាន​ទី​ស្នាក់​ការ​ក្នុង​រាជនី​ភ្នំពេញ ប្រទេស​កម្ពុជា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (គ.ជ.អ.ក) ​មាន​តួនាទី​ជា​​គណៈកម្មាធិការ​ជាតិ​សម្រាប់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ ដូច​នេះ គ.ជ.អ.ក ទទួល​បន្ទុក​សម្រាប់​ការ​បណ្តុះ​បណ្តាល ការ​បញ្ជូន​ និងការ​​ផ្តល់​​មូលនិធិ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ ​កីឡា​យុវជន​អូឡាំពិក កីឡា​ទ្វីប​អាស៊ី និង​កីឡា​ស៊ីហ្គេម ក្នុង​នាម​ជា​​អង្គភាព​​គ្រប់​គ្រង​ពហុកីឡា​នៅ​កម្ពុជា។

បន្ថែម​​លើ​បន្ទុក​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ និង​ការងារ​ជំរុញ​ចលនា​អូឡាំពិក គ.ជ.អ.ក ក៏​ជួយ​​អត្តលិក​អូឡាំពិក​​កម្ពុជា ​តាម​រយៈ​ស្ថាប័ន​គ្រប់​គ្រង​ជាតិ​ ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​បង្កើត​ការ​​ផ្លាស់​ប្តូរ ច្នៃ​ប្រឌិត និង​គាំទ្រអត្តពលិក ​ដែល​មាន​ឥទ្ធិពល ព្រម​ទាំង​កម្មវិធី​អប់រំ​បណ្តុះ​បណ្តាល។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក៏​គាំទ្រ​អត្តពលិក​អូឡាំពិក​កម្ពុជា​ ទាំង​ក្នុង និង​ក្រៅ​ទី​លាន ​ឆ្លង​កាត់កម្មវិធី​ដូច​ជា មូលនិធិ​អត្តពលិក​ផ្ទាល់ ការធានារ៉ាប់​រង​សុខភាព ឧបត្ថម្ភ​ការ​សិក្សា សារព័ត៌មាន និង​ឱកាស​ទី​ផ្សារ សេវា​ការងារ និង​ការ​​លើក​ទឹក​ចិត្ត​ផ្អែក​លើ​​គុណផល​។ លើស​ពី​នេះ ​គ្រឿង​បរិក្ខារ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​អូឡាំពិក ​​ផ្តល់​ឲ្យ​អត្តពលិក​តាម​​រយៈ​​​គុណវុឌ្ឍិ ក្នុង​នោះ​មាន​ថ្នាំ​ពេទ្យ កម្លាំងថាមពល​ និង​លក្ខខណ្ឌ ចិត្ត​វិទ្យា ទស្សនវិទ្យា និង​ជំនួយ​អាហារូបត្ថម្ភ ព្រម​ទាំង​​បច្ចេកវិទ្យា។


ចក្ខុវិស័យ
ប្រទេសកម្ពុជា មានបរិយាកាសអំណោយផល​ដល់ការចូលរួម​លេង​កីឡា​ និង​ទាក់ទាញ​ប្រជាពលរដ្ឋគ្រប់​ស្រទាប់​វណ្ណៈឲ្យ​​លេង​កីឡា​បានច្រើន ដើម្បី​បណ្តុះបណ្តាលឱ្យបានអត្តពលិកកម្រិតខ្ពស់ ឈានទៅដណ្តើម​ជ័យលាភីល្អៗ​ជូន​ជាតិ។

គុណ​តម្លៃ​សំខាន់ៗ​
សារសំខាន់នៃកីឡា៖ បង្កើត​ប្រភេទ​កីឡាឲ្យ​បានច្រើន​ ដើម្បី​ផ្តល់ឱកាសឲ្យ​ប្រជាពល​រដ្ឋ​លេងឱ្យបាន​គ្រប់​ៗ​គ្នា។
បង្កើន​តម្លៃ​កីឡា៖ ធ្វើឲ្យ​មាន​ឧត្តមភាព​កីឡា​គ្រប់ប្រភេទ​ គ្រប់កម្រិត ដើម្បី​បង្កើន​គុណ​តម្លៃកីឡា។  
បង្កើន​ការ​ទាក់ទាញឲ្យ​លេង​កីឡា៖​ សកម្មភាព​កីឡាគ្រប់ប្រភេទ ​អាច​ជួយ​ឲ្យ​សហគមន៍​សម្រេច​បាន​គោល​ដៅ​របស់​ខ្លួន។

បេសកកម្ម​
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអង្គការកីឡាជាតិ ដែលមានបេសកកម្មដឹកនាំសហព័ន្ធកីឡាជាតិ ផ្តល់ចំណេះដឹងគោលការណ៍កីឡា និងផ្តល់ឱកាសអោយពលរដ្ឋកម្ពុជាគ្រប់រូប បានចូលរួមលេងកីឡា ចាប់ពីកម្រិតមូលដ្ឋាន, កីឡាកម្សាន្ត, កីឡាប្រកួតប្រជែង និងកីឡាកម្រិតខ្ពស់។

សញ្ញាពាណិជ្ជកម្ម
សញ្ញាពាណិជ្ជកម្មរបស់យើងខ្ញុំ​បង្ហាញពី – ការខិតខំតស៊ូ​ដើម្បី​ភាព​អស្ចារ្យ​ – ជាមួយ​និង​ការជម្រុញ​ក្រុមអត្តលិកកម្ពុជា​ ការលើកកម្ពស់មុខមាត់ជាតិជាមួយឥទ្ធិពលនៃសមិទ្ធផល​របស់ពួកគេ​ និងតំណាងឱ្យបាវចនាក្នុងការ​បំផុស​​គំនិត​យើងទាំងអស់គ្នា​ ឲ្យ​ជឿ​ជាក់​ថា យើងសុទ្ធតែអាចសម្រេចជោគជ័យរបស់យើងរៀងៗខ្លួន។

តួនាទី
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (គ.ជ.អ.ក) មានតួនាទីចម្បងចំនួន២៖

ទី១៖ រៀបចំ និងដឹកនាំក្រុមកីឡាករ កីឡាការិនីឆ្នើម​កម្ពុជា ចូល​រួមព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវក្តៅ​ អូឡាំពិករដូវរងា​ អូឡាំពិក​យុវជន កីឡា​អាស៊ី និង​កីឡា​ស៊ីហ្គេម។ គ.ជ.អ.ក សហការ​ជា​មួយ​សហព័ន្ធកីឡា​ជាតិ​ ក្នុង​ការ​ជ្រើសរើស​កីឡាករ កីឡា​ការិនី​ឆ្នើមៗ​ សម្រាប់​តំណាង​ក្រុម​អត្តពលិក​កម្ពុជា ​ចូលរួម​ប្រកួត​កម្រិត​កីឡា​អូឡាំពិក​ ទ្វីប​អាស៊ី​ និង​តំបន់ ដែល​ជា​ការ​ប្រកួតប្រជែង​ដ៏អស្ចារ្យ​លើ​ពិភពលោក។

ទី២៖ គ.ជ.អ.ក ខិត​ខំ​អភិវឌ្ឍ​ លើក​កម្ពស់​ និង​ការពារចលនាអូឡាំពិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ស្រប​តាម​ធម្មនុញ្ញអូឡាំពិក​ និងតម្លៃ​អូឡាំពិក នៃ​មិត្តភាព​ ឧត្ដមភាព​ និងការគោរព​គ្នា។ គ.ជ.អ.ក គឺជាស្ថាប័នឯករាជ្យ ដែលមិនទទួលបានជំនួយពីរដ្ឋាភិបាល និងមិនពាក់ព័ន្ធនឹងនយោបាយ។

ជោគជ័យនៃបេសកកម្មរបស់យើង គឺផ្អែកលើចំណូល​ដែល​យើង​ទទួលបានពី​ការរៃ​អង្គាស​ និងព្រឹត្តិការណ៍​ ដែល​ធ្វើ​ឲ្យ​យើង​រឹងមាំ​ ឯករាជ្យ​សម្រាប់​កីឡា​អូឡាំពិក​នៅ​ព្រះរាជាណាចក្រកម្ពុជា៕


© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org