sport-in-live
thumbnail

អាស៊ាន​ និង​ចិន​ ព្រម​ព្រៀង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​រួម​គ្នា​លើ​វិស័យ​កីឡា


Sep 03, 2023
NEWS

ភ្នំពេញៈ​អាស៊ាន និង​ចិន ​បាន​ព្រម​ព្រៀង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​គ្នា​លើ​វិស័យ​កីឡាដោយ​សន្យាអនុវត្ត​តាម​គោល​ការណ៍​កិច្ច​សហ​ប្រតិ​បត្តិកា​រ​ដែល​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិ​ញទៅម​ក ព្រ​មទាំង​​ធ្វើ​កិច្ច​ការ​ដើម្បី​ផល​ប្រយោជ​ន៍​ប្រជា​ជន​នៃ​ភាគី​ទាំង​២​។​


​ការព្រ​មព្រៀង​គ្នា​នេះ​ធ្វើឡើ​ង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​-​ចិន​លើក​ទី​១​ស្តីពី​កីឡា​ដែល​មាន​កា​រចូ​លរួម​ពី​រដ្ឋ​មន្ត្រី​កីឡា ​និង​ប្រធាន​គណៈប្រ​តិភូ​អាស៊ាន ​និង​ចិន​កាលពី​ថ្ងៃទី​១ ​ខែកញ្ញា ​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​នេះ​បញ្ជាក់​ថា​៖«​យើង​ព្រម​ព្រៀង​លើ​វិធី​សាស្ត្រ​នៃ​កិច្ច​សហ​ប្រតិ​បត្តិកា​រ​លើ​វិស័យ​កីឡា​រវាង​អាស៊ាននិង​ចិន​ ដែល​ត្រូ​វគោ​រព​នូវ​គោល​ការណ៍​នៃ​កិច្ចស​ហប្រ​តិបត្តិ​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅវិ​ញទៅ​ម​ក ​លើកទឹ​កចិត្ត​ឱ្យមាន​ការ​លើក​កម្ពស់​សាមគ្គី​ភាព និង​ធ្វើ​កិច្ចការ​ដែលជា​ផល​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​ប្រជា​ជន​អាស៊ាន​ និង​ចិន​ ជា​ពិសេស​ស្រប​ទៅ​តាម​ស្ថាន​ភាព​អន្តរ​ជាតិនិង​បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​ដោយ​ធានាបា​ន​នូវ​ការ​កៀរ​គរ​ធន​ធាន ​និង​ហត្ថ​ពល​កម្ម​ប្រកប​ដែលមាន​គោល​ដៅ​ច្បាស់លា​ស់ និ​ង​ដោះ​ស្រាយ​​បញ្ហា​អាទិភា​ព ​និង​តម្រូ​វការ​របស់​ប្រទេស​សមាជិ​ក​អាស៊ាន ​និង​ប្រទេស​ចិន​ តា​មរយៈ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​»​។​


​ភាគី​ទាំង​២​ បាន​ស្វាគ​មន៍​ការ​បើក​កិច្ច​ប្រជុំ​នេះហើយ​​បានប​ង្ហាញ​ពីទស្សនៈ​រួម​ថា កី​ឡា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រជា​ជន និង​ប្រជា​ជន ​និង​ជា​ធាតុ​ផ្សំ​ដ៏​មានត​ម្លៃ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោ​យ​អាស៊ា​ន​-​ចិន​។​


​ភាគី​ទាំង​២​បាន​គូស​បញ្ជា​ក់ថា ​យន្តកា​រ​អាស៊ាន​-​ចិន ​សម្រាប់​កិច្ចស​ហប្រតិ​បត្តិការ​កីឡា​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ការណែ​នាំ ​និង​​ទិសដៅ​ជា​យុទ្ធសា​ស្ត្រ​ឆ្ពោះទៅរ​ក​កិច្ច​សន្ទនា​​គោល​នយោ​បាយ​ស្តីពី​កីឡា​សម្រាប់​ការ​ផ្លាស់ប្តូ​រ​កីឡា​ទៅវិ​ញទៅ​មក​ដែល​ផ្តល់​ផល​ប្រយោ​ជន៍​ទៅវិ​ញទៅ​មក​រវាង​អាស៊ាន ​និង​ចិន ​ស្រប​តាម​ផែន​ការ​សកម្ម​ភាព​អាស៊ា​ន​ស្តីពី​កីឡា និង​ផែន​ការ​សកម្ម​ភាព​ដើម្បី​អនុវត្ត​សេចក្តី​ប្រកាស​រួម​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​​-​ចិន​ ដើម្បី​សន្តិ​ភាព និង​វិបុល​ភាព​។

អង្គការ​តំបន់​មួយ​នេះ ​និង​ចិន​ក៏បាន​ឯកភាពគ្នា​​ផងដែរ​លើ​វិ​ស័យ​អាទិ​ភាព​ដែល​ត្រូវ​សិក្សា​ស្វែង​យល់​តា​មរយៈ​យន្តកា​រ​បូក​ចិន​លើ​កិច្ចស​ហប្រ​តិប​ត្តិការ​កីឡា​លើ​​ទំនាក់ទំ​នង​រវាង​ប្រជាជ​ន​ និង​ប្រជា​ជន​អាស៊ាន ​និង​ចិន ដោយ​លើកក​ម្ព​ស់​ការ​ឱ្យ​តម្លៃ​ចំពោះ​ភាព​ចម្រុះ មិត្ត​ភាព និង​បរិ​យា​ប័ន្ន​តាមរ​យៈ​កីឡា​។​


​ភាគី​ទាំង​២​ បាន​ឯកភា​ព​​ផ្តល់​អ្នកជំ​នាញ​កីឡា​របស់​អាស៊ាន និង​​ចិន​រួម​ទាំង​ឱកាស​បន្ថែមទៀ​ត​សម្រាប់​កម្មវិធី​ពង្រឹង​សម​ត្ថភា​ព ​អភិវឌ្ឍ​ជំនាញ​កីឡា រួ​មមាន ​វិទ្យា​សាស្ត្រ​កីឡា និង​ការ​គ្រប់​គ្រង​កីឡា​ ព្រម​ទាំង​ការដោះ​ស្រាយ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាត​ត្បាត​ជំងឺ​កូ​វីដ១៩​ទៅ​លើ​កីឡា​។​


​អាស៊ាន និ​ង​ចិន ក៏បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​លើកក​ម្ពស់​របៀប​រស់នៅ​ប្រកបដោ​យ​សុខ​ភាពល្អ​ក្នុង​ចំណោម​ប្រជា​ជន​អាស៊ា​ន ​និង​ចិន ​ដោយ​អនុញ្ញាត​ឱ្យមាន​ការ​ចូល​រួម​កីឡា​នៅ​កម្រិត​សហ​គមន៍ទៅតា​ម​អាយុ​ផ្សេងៗ​គ្នា រួម​ទាំង​សហ​គមន៍​ដែល​ជួប​ការ​លំបាក​ផង​ដែរ​។​


​សេចក្តីថ្លែ​ងកា​រណ៍​រួម​បញ្ជាក់ថា​​៖ «​យើង​ទន្ទឹ​ងរ​ង់ចាំ​ការព​ង្រឹង​ការផ្លា​ស់​ប្តូរ​ទៅវិ​ញទៅមក​រវាង​អា​ស៊ាន​-​ចិន​ក្នុង​វិស័យ​កីឡា​ប្រពៃ​ណី ​និង​វិ​ទ្យាសា​ស្ត្រ​កីឡា ​ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​កីឡា​ក្នុ​ងស្រុក​។ ក្នុងន័យ​នេះ​ យើ​ង​កោត​សរ​សើរ​ចំពោះ​ការបង្កើ​ត​​គំនិត​នៃ​ការ​ផ្លាស់​ប្តូរ​ទៅវិ​ញទៅ​មក និង​ការ​រីកចម្រើន​នៃ​កីឡា​ប្រពៃ​ណី​អាស៊ា​ន​-​ចិន​ ដែល​ជា​គម្រោង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ដោយ​លេខាធិ​ការដ្ឋា​ន​អាស៊ាន​និង​អង្គ​ការ​យូណេ​ស្កូ​ ​(UNESCO)»​។​


​ភាគី​ទាំង​២​ បាន​ស្វាគ​មន៍​ចំពោះ​ការចូ​លរួម​របស់​ទី​ម័​រ​ខាង​កើត​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​នេះ ​ហើយ​ទន្ទឹង​រង់ចាំ​កិច្ចស​ហប្រ​តិបត្តិ​ការ​បន្ថែម​ទៀត​ក្នុង​វិស័យ​កីឡា​ក្នុងការ​ឆ្ពោះទៅ​កាន់​សមាជិក​ភាព​ពេញសិ​ទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​អាស៊ាន​។​


​អង្គ​ប្រជុំបា​ន​ថ្លែង​អំណរគុ​ណ​ដល់​ប្រទេស​ថៃនិង​​ចិន​សម្រាប់​ការធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រ​ជុំ​លើក​ទី​១​នេះ ហើយ​បាន​ឯក​ភាព​គ្នារ​រៀបចំ​កិ​ច្ចប្រជុំ​ជា​លើក​ទី​២​នៅ​ ឆ្នាំ២​០២៥៕​ (អត្ថបទភ្នំពេញប៉ុស្តិ៍)