Day to PARA GAMES

sport-in-live
thumbnail

CAMSOC បានចុះ MOU ជាមួយក្រុមហ៊ុនស្រាបៀរ Anchor ដើម្បីផ្គត់ផ្គង់បន្ថែមដល់ព្រឹត្តិការណ៍ស៊ីហ្គេម


Mar 13, 2023
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយក្រុមហ៊ុនស្រាបៀរ Anchor Beer (Cambodia) កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។

សម្រាប់ពិធីចុះហត្ថលេខានៃ MoU រវាង CAMSOC និងតំណាងរបស់ក្រុមហ៊ុន Anchor កាលពីព្រឹកមិញនេះ ត្រូវបានឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ចាត់ទុកថា ជាបន្ថែមនូវប្រភេទស្រាបៀរ សម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

ឯកឧត្ដម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងនោះ បានថ្លែងក្រោយពិធីចុះ MoU ថា៖ «កាលពីព្រឹកថ្ងៃអង្គារនេះ យើងបានចុះ MoU ជាមួយស្រាបៀរ Anchor ហើយក្នុងប្រភេទស្រាបៀរនេះ យើងមាន២ហើយ គឺស្រាបៀរ Anchor និងស្រាបៀរ VATTANAC ដែលយើងបានទទួលការចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍ស៊ីហ្គេមរបស់យើង។ ការចូលរួមរបស់ Anchor នេះ ជាការបំពេញបន្ថែមនៅចំនួនអ្នកឧបត្ថម្ភរបស់យើង នៅក្នុងការចូលរួមនេះ»។

ជាមួយការចូលរួមឧបត្ថម្ភដល់ដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្រ្ត លើកដំបូង ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំនេះ គឺក្រុមហ៊ុន Anchor Beer (Cambodia) បានជួយទាំងថវិកា និងផលិតផលស្រាបៀរ។

 ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «នៅក្នុងការចូលរួមឧបត្ថម្ភរបស់ Anchor នេះមានទាំងផលិតផល និងជាកញ្ចប់ថវិកា ហើយការចូលរួមរបស់ Anchor Beer នេះ បានបង្ហាញឱ្យឃើញពីការរួមចំណែកមួយផ្នែកទៀត ចំពោះការឧបត្ថម្ភគាំទ្រដល់ស៊ីហ្គេមរបស់យើង ហើយវាក៏បានជួយដល់ការលើកតម្កើងនូវកម្រិតទទួលបានការគាំទ្រពីក្រុមហ៊ុនវិញផងដែរ»៕