Day to PARA GAMES
CAMSOC-ឥណ្ឌូនេស៊ី៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ២២ឆ្នាំ (U22) ដែលនឹងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ខាងមុខនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ប្រកាសឈ្មោះជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែមេសា។
ចំពោះកីឡាករទាំង២០នាក់ ដែលត្រូវបានប្រកាសនោះ គឺភាគច្រើនប្រកបអាជីពនៅលីគបាល់ទាត់ក្នុងស្រុក ក្នុងនោះក៏មានកីឡាករ ២នាក់ប្រកបអាជីពនៅក្រៅប្រទេសផងដែរ ដោយមានបញ្ជីឈ្មោះដូចខាងក្រោម៖
លោក Erick Thohir ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បាននិយាយថា ៖«ពិតណាស់ នេះមិនមែនមានន័យថា អ្នកដែលមិនត្រូវបានគេជ្រើសរើស មិនមែនជាផ្នែកដ៏ល្អបំផុត សម្រាប់អនាគតរបស់ប្រទេសឥណ្ឌូនេស៊ីនោះទេ ប៉ុន្តែនេះជាជម្រើស ដែលត្រូវតែធ្វើឡើង។ យើងរៀបចំក្រុម ដែលត្រៀមរួចជាស្រេច ជាពិសេសផ្លូវចិត្ត ហើយនេះជាកន្លែង ដែលយើងបានជ្រើសរើសថ្ងៃនេះ ពីព្រោះអ្នកទាំងនេះ នឹងត្រូវបានចុះឈ្មោះដោយគ្រូបង្វឹក ទៅគណៈកម្មាធិការអូឡាំពិក»។
នៅក្នុងចំណោមបញ្ជីឈ្មោះកីឡាករ២០រូបនេះ ក៏ប្រមូលផ្ដុំទៅដោយកីឡាករ ដែលធ្លាប់ប្រកួតស៊ីហ្គេមម្ដង និង ២ដងរួចមកហើយផងដែរ មានដូចជា អ្នកចាំទី Adi Satryo, Ernando Ari ខ្សែការពារ Alfeandra Dewangga, Rizky Ridho, Rio Fahmi ខ្សែបម្រើ Marselino Ferdinan និងខ្សែប្រយុទ្ធ Ifran Jauhari ដោយអ្នកទាំង ៧ ធ្លាប់បង្ហាញខ្លួននៅស៊ីហ្គេម លើកចុងក្រោយ ដែលធ្វើឡើងនៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២។
ដោយឡែកខ្សែបម្រើ Witan Sulaeman វិញ ត្រូវបានដឹងថា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ជាលើកទី៣ ជាប់ៗគ្នាហើយ បន្ទាប់ពីរូបគេ បានបង្ហាញខ្លួនជាលើកដំបូង កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម។
សម្រាប់ការបង្ហាញខ្លួន នៅស៊ីហ្គេម លើកដំបូងរបស់ខ្លួន Witan Sulaeman រកបាន ១គ្រាប់ និងជួយឱ្យក្រុមឥណ្ឌូនេស៊ី ទទួលបានមេដាយប្រាក់ នៅឆ្នាំ២០១៩ ចំណែកស៊ីហ្គេម ឆ្នាំ២០២២ កន្លងទៅ គេរកបាន៣គ្រាប់ នាំឱ្យក្រុមឥណ្ឌូនេស៊ី ទទួលបានមេដាយសំរឹទ្ធ។
មុនការប្រកាសបញ្ជីឈ្មោះ២០នាក់ចុងក្រោយ ជាផ្លូវការនេះ ក្រុមU22ឥណ្ឌូនេស៊ី បានឆ្លងកាត់ការបោះជំរំហ្វឹកហាត់ជាច្រើនដំណាក់កាល ដោយផ្តើមចេញពីការជំរំហ្វឹកហាត់ ដំណាក់កាលទី១ ពីថ្ងៃទី១ ដល់ទី៨ ខែមីនា រួចបន្តបោះជំរំហ្វឹកហាត់ ដំណាក់កាលទី២ ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៦ ខែមីនា។ បន្ទាប់មកគ្រូបង្វឹក លោក Indra Sjafri បានកោះហៅកីឡាករចំនួន៣៦នាក់ សម្រាប់ការប្រមូលផ្តុំចុងក្រោយ ដែលមានរយៈពេលរហូត ដល់ពេលនេះ។
លោក Indra បានធ្វើតេស្តកីឡាករ រួមទាំងការប្រកួតសាកល្បងចំនួន៣លើក បូកនឹងប្រកួតបិទទ្វារផងដែរ ហើយការធ្វើតេស្ដដំបូង គឺក្រុមU22ឥណ្ឌូនេស៊ី បានប៉ះជាមួយក្លិប Bhayangkara FC ដោយបានលទ្ធផលស្មើ ១-១។ បន្ទាប់មក U22ឥណ្ឌូនេស៊ី ប្រកួតជាមួយក្រុមU22លីបង់ ចំនួន២ដង ដោយចាញ់ ១-២ និងឈ្នះ ១-០។
ក្រុមU22Cជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតក្នុងពូលA នៃស៊ីហ្គេម ឆ្នាំ២០២៣ រួមជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ហ្វីលីពីន មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយក្នុងនោះ ហ្វីលីពីន នឹងក្លាយជាគូប្រកួតដំបូង សម្រាប់ក្រុមU22 ឥណ្ឌូនេស៊ី នៅថ្ងៃ ទី២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិ។ បន្ទាប់មក ក្រុម U22 ឥណ្ឌូនេស៊ី ត្រូវជួបក្រុម U22មីយ៉ាន់ម៉ា នៅថ្ងៃទី៤ ខែឧសភា មុនពេលប៉ះក្រុមU22ទីម័រខាងកើត នាថ្ងៃទី៧ ខែឧសភា និងចុងក្រោយ ពួកគេ ត្រូវជួបក្រុមកម្ពុជា នៅថ្ងៃទី១០ ខែឧសភា៕
ការរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ បន្តទទួលបានភាពជោគជ័យ នៅប្រទេសឥណ្ឌនេស៊ី
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន