ភ្នំពេញ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល និង ផ្ដល់ថវិកាឧបត្ថម្ភដល់ប្រតិភូ និងអត្តពលិកដែលបានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរចំពោះក្រុមកីឡារបស់ក្រសួងមហាផ្ទៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើខ្ញុំមិនខុសទេ អ្នកដែលបានមេដាយជូនជាតិនេះ បានបង្ហាញថា កីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃមានប្រមាណ៤៨%បានដណ្តើមមេដាយជូនជាតិ។ ខ្ញុំមិនដឹងច្បាស់លំអិតពីចំនួនមាស ប្រាក់ប៉ុន្មានទេ តែជារួមគឺ៤៨%នៃមេដាយដែលស៊ីហ្គេមទទួលបាននេះគឺកើតចេញពីកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ។ អីចឹងនេះជាមោទនភាពមួយសម្រាប់អង្គភាពកីឡាក្រសួងមហាផ្ទៃយើង ជាពិសេសកីឡាករ កីឡាការិនីលើកមុខមាត់ក្រសួងមហាផ្ទៃតាមរយៈវិស័យកីឡានេះ»។ លោក ស សុខា បានសង្កត់ធ្ងន់។
នៅចាំបានថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទទួលបានមេដាយចំនួន២៨២គ្រឿងគឺមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧ ដែលមេដាយទាំងអស់នេះរកបានដោយកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាមកពីសហព័ន្ធកីឡាជាតិ អង្គភាព និងមកពីក្រៅប្រទេសផងដែរ៕
ជម្រើសជាតិប៊ីយ៉ាកម្ពុជាចេញទៅប្រកួតជើងឯកពិភពលោក នៅចិន
វគ្គបណ្តុះបណ្តាលកីឡាឃីកបុកស៊ីងជំរុញដល់ការអភិវឌ្ឍបន្ថែម ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩
ក្រុមជម្រើសជាតិប៊ីយ៉ាកម្ពុជាចេញទៅប្រកួតជុំផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាភូលជើងឯកពិភពលោក នៅប្រទេសចិន
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣