ភ្នំពេញ៖ ការចូលរួមនេះ គឺផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ានខ្លួនឯងផង ក៏ដូចជាអាស៊ាន-ចិន និងអាស៊ាន-ជប៉ុន ដែលត្រូវជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងផ្ដល់ជំនួយ ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិឲ្យរស់នៅមានសុខភាពល្អ និងឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងកសាងនូវស្មារតីកីឡារបស់អាស៊ាន ក្នុងការបង្រួបបង្រួមអាស៊ាន ឲ្យមានការជួយគ្នាលើការងារអភិវឌ្ឍន៍វិស័យកីឡា និងរៀបចំព្រឹត្តិការណ៍ធំៗនានា» ។
បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖ ទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ដោយឯកឧត្តមដឹកនាំប្រតិភូសរុបចំនួន ៧នាក់ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នៅប្រទេសថៃ ផងដែរ។
ក្រៅពីបណ្ដាប្រទេសសមាជិក អាស៊ានក៏មានដៃគូ ដើម្បីលើកកម្ពស់វិស័យអប់រំកាយ និងកីឡានេះដែរ ជាក់ស្ដែងមានកិច្ចប្រជុំអាស៊ានបូកចិន និងអាស៊ានបូកជប៉ុនជាដើម ដ្បិតកន្លងមកចិន និងជប៉ុន ក៏បានជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍន៍វិស័យកីឡានៅអាស៊ាន ក្នុងនោះកម្ពុជា ក៏ធ្លាប់ទទួលបាននូវការផ្ដល់កម្មវិធីអភិវឌ្ឍន៍កីឡា និងសុខុមាលភាពតំបន់ ដែលគេហៅថា តំបន់សុខភាពអាស៊ាន ព្រមទាំងឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើការងារនេះផងដែរ។
«ទន្ទឹមជាមួយគ្នា កម្ពុជាក៏មានរបាយការណ៍ស្ដីពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងស្ដីពីទិវាកីឡាអាស៊ាន ដែលបានធ្វើនៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់រាយការណ៍ក្នុងកិច្ចប្រជុំនេះដែរ ។ ដូច្នេះកិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ ហើយយើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ក្រោយពីកិច្ចប្រជុំ ដែលជាអត្ថប្រយោជន៍ដល់វិស័យអប់រំកាយ និងកីឡា របស់កម្ពុជាយើង» ៕
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
បណ្ដាលប្រទេសក្នុងអាស៊ាន កោតសសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅប្រទេសថៃ
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការចូលរួមលើកកម្ពស់និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់
អត្តពលិកបាញ់កំាភ្លើងកម្ពុជាចូលរួមប្រកួត Bali IPSC OPEN 2023 level3 ជាលើកដំបូងក្រោយប្ដូរក្បាលម៉ាស៊ីនថ្មី