Day to PARA GAMES
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានមានប្រសាសន៍ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ថា នៅសល់១០០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងសម្រេចក្ដីស្រមៃក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យកីឡាតាមរយៈការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ។
ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា « ក្នុងនាមខ្លួនខ្ញុំផ្ទាល់ឯកឧត្ដមសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ គណៈកម្មការជាតិអូឡាំពិក និងប្រតិភូ SEAGF ទាំងអស់មកកាន់កម្ពុជា អបអរសាទរពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ហើយពហុកីឡដ្ឋានជាតិនេះ ក៏នឹងត្រៀមសម្រាប់ពិធីបើក និងពិធីបិទ ជាផ្លូវការ និងការប្រកួតកីឡាជាច្រើនផងដែរ។ នៅសល់១០០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងសម្រេចក្ដីស្រមៃក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យកីឡាតាមរយៈការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ»។
ឯកឧត្ដមបានបន្ថែមថា ស៊ីហ្គេមមិនត្រឹមតែជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំប្រចាំតំបន់ ប៉ុណ្ណោះទេ, វាមិនត្រឹមតែផ្ដល់ឱកាស សម្រាប់អត្តពលិកចូលរួមប្រកួតប្រជែង ដោយស្មើភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មិត្តភាព ការ គោរពគ្នា និងសាមគ្គីភាពក្នុងគោលទិសដៅកសាងសហគមន៍អាស៊ីអាគ្នេយ៍មួយដែលមានសន្តិភាព ស្ថិរភាព ។ យោងតាមគោលការណ៍គ្រឹះរបស់ IOC អត្តពលិកគឺជាបេះដូងនៃចលនាអូឡាំពិក។ អាទិភាពចម្បង របស់ IOC គឺការការពារអត្តពលិកស្អាតស្អំ និងគាំទ្រពួកគេទាំងក្នុងនិងក្រៅទីលានប្រកួត។ នៅក្នុងស្មារតី កីឡាអូឡាំពិក អ្វីដែលសំខាន់បំផុតគឺត្រូវចូលរួមដោយយុត្តិធម៌ និងប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព។
ក្នុងនាម SEAGF ឯកឧត្ដមសូមស្នើសុំឱ្យគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ធ្វើការចុះឈ្មោះអត្តពលិក របស់ខ្លួនឱ្យបានគ្រប់ប្រភេទកីឡានិងវិញ្ញាសាសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ខាងមុខនេះ ដើម្បីផ្ដល់ឱកាសឱ្យអត្តពលិកទាំងអស់បានចូលរួមដោយស្មើភាព ។ ការចូលរួមរបស់ អត្តពលិកទាំងអស់ នឹងបង្ហាញពីការអបអរជាប្រវត្តិសាស្ត្រ សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបន្សល់ទុកនូវមរតកជាវិជ្ជមានដ៏សំខាន់ សម្រាប់ចលនាអូឡាំពិកក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុង តំបន់ ។
ឯកឧត្ដមបានបន្ថែមជាចុងក្រោយថា ពិធីរាប់ថយក្រោយ១០០ថ្ងៃ បង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បី ស្វាគមន៍កីឡាករ កីឡាការិនី មន្ត្រីកីឡា និងអ្នកទស្សនាទាំងអស់ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ។ ឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា CAMSOC នឹងអាចរៀបចំបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់ បំផុតដល់ប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ រដ្ឋាភិបាល មន្ត្រីរាជការ មន្ត្រីកីឡា បុគ្គលិកពេញម៉ោង និងអ្នកស្ម័គ្រចិត្ត៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022