ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា នៅប្រទេស Indonesia ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ។
ឯកឧត្តមប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករគ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញ
ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ
1 យោង យួត - Open
2 កូវ ស្រ៊ុនឆាយ- Open
3 លឹម ហ៊ួរនីតា - open
4 ពៅ តិចឡេង - production
5 ឈុន ដានិត - production
6 គឹង វណ្ណម៉ា - Production Optics
7 អាន កក្កដា - production optic
8 ស៊ិន សូផានណាក់ - standard
9 ធ្ធាំ បញ្ញារិទ្ធិ - Standard
10 វង្ស ពង្សសក្ក័ - Standard
11 កង ភីរក្សរិទ្ធិពល - standard
12 ហូ សេងសិទ្ធីស័ក - standard Junior
ក្នុងចំណោមកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ប្រទេសចូលរួម មានប្រទេសអូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា។
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
បណ្ដាលប្រទេសក្នុងអាស៊ាន កោតសសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅប្រទេសថៃ
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការចូលរួមលើកកម្ពស់និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់
ឯកឧត្តមវ៉ាត់ ចំរើន តំណាងរដ្ឋន្ត្រីក្រសួងអប់រំយុវជ និង កីឡា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន