Day to PARA GAMES
CAMSOC-ភ្នំពេញ៖ នៅថ្ងៃដ៏សែនរីករាយ១០០ថ្ងៃ ទី២៥ ខែមករានេះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២២ នៅប្រទេសវៀតណាម កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី បានបង្ហាញនូវអារម្មរណ៍បុកពោះ ភ័យអរៗ ក្នុងរយៈពេលដ៏មានសារសំខាន់នេះ ដែលជាពេលវេលាកាន់តែកៀកទៅៗ។ ម្ចាស់មេដាយមាស និងសំរឹទ្ធកីឡាវ៉ូវីណាមរូបនេះ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា «ក្នុងនាមជាកីឡាការិនីជម្រើសជាតិ ក្នុងរយៈពេលរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាងខ្ញុំមានអារម្មណ៍បុកពោះ ភ័យអរៗ ព្រួយបារម្ភខ្លះៗដែរ មិនខុសពីសិស្សជិតដល់ពេលប្រឡងនោះទេ។ ស្របពេលនឹងអារម្មណ៍បែបនេះ នាងខ្ញុំក៏មានកម្លាំងចិត្តកាន់តែមោះមុត ក្នុងការពញ្ញាក់ស្មារតីបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លា ដូចកូនសិស្សជិតប្រឡងស្រឡាញ់សៀវភៅកានតែខ្លាំង»។
«នាងខ្ញុំសូមប្តេជ្ញាចិត្តពុះពារជម្នះការហត់នឿយ ដើម្បីបន្តការខិតខំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ក្នុងគោលដៅការពារមេដាយមាស ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណា ឲ្យបានសម្រាប់ការត្រៀមប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នាងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដែលខ្លួនមាន ដើម្បីបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ សម្រាប់ខ្លួនឯង និងប្រទេសជាតិ ពីព្រោះយើងដឹងហើយថា ស៊ីហ្គេម-អាស៊ានប៉ារ៉ហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ប្រជាជន និងប្រទេសជាតិយើងទាំងមូល ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ»។ កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានគូសបញ្ជាក់។
បន្ថែមពីលើនេះ ម្ចាស់មេដាយមាស និងសំរឹទ្ធរូបនេះ បង្ហាញពីអារម្មណ៍របស់ខ្លួនទៀតថា «ក្នុងនាមជាកីឡាការិនីវ៉ូវីណាមកម្ពុជា ត្រៀមក្នុងនាមជាម្ចាស់ផ្ទះផង នាងខ្ញុំហាក់មានសម្ពាធក្នុងអារម្មណ៍ខ្លះៗ ប៉ុន្តែនាងខ្ញុំបានតាំងចិត្តថា នឹងជម្រុញទឹកចិត្តខ្លួនឯង និងក្រោមការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ធ្វើយ៉ាងណាប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លាជាងមុន ដើម្បីកសាងកំណត់ត្រាថ្មីឲ្យសមតាមបំណងប្រាថ្នាដ៏ធំមួយទៀតជូនជាតិយើង»។
គួររំឭកថា កីឡាការិនីជម្រើសជាតិវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី ដណ្តើមមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាក្រុមសម្តែងការពារខ្លួន ស្រី១ ប្រុស៣ មានអាវុធ រួមជាមួយកីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី និងមេដាយសំរឹទ្ធ ១គ្រឿង វិញ្ញាសាសម្តែងការពារខ្លួនគូនារី គ្មានអាវុធ ជាមួយកីឡាការិនី ពៅ សុខា៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022