Day to PARA GAMES
CAMSOC-ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ថា «ថ្ងៃនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការប្រកាសពេលវេលាសេស សល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ ដែលជាសុបិន៦៤ឆ្នាំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យនឹងក្លាយជាការពិត សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស»។
នៅក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃដ៏អធិកអធមនេះ ក្នុងរាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិតជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។
«ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកានានា ជុំវិញការត្រៀមរៀបចំការប្រកួតនេះ ពិសេស ក្នុងថ្ងៃរាប់ថយក្រោយ១០០ថ្ងៃនាពេលនេះ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការ ប្រកួតនាពេលខាងមុខ និងរួមគ្នារៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឱ្យទទួលបានជោគជ័យ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់បន្ថែម។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា «កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបបានសម្រេចចិត្តយកឆ្នាំ២០២៣ធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើជំហរយ៉ាងមុតមាំលើគោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន ស្មើមុខស្មើមាត់ និងបម្រើផល ប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយសុឆន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការ អភិវឌ្ឍក្នុងតំបន់»។
ជាក់ស្តែង ដើម្បីធានាការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 ឱ្យទទួលបានជោគជ័យ និងបន្សល់កេរ្តិ៍ឈ្មោះល្អដល់កម្ពុជាជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធររាជធានី ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានផ្ដុំកម្លាំងមហាសាមគ្គីជាតិប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិស្ដង់ដារកីឡាអន្តរជាតិ។
ជាមួយគ្នានេះ កម្ពុជាមានមហិច្ឆតាទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅធ្វើបដិ- សណ្ឋារកិច្ច និងផ្តល់សេវាល្អដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ អន្តរជាតិ លើការងារពិធីការ ដឹកជញ្ជូន ស្នាក់នៅ ហូបចុក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងផ្ដល់ភាពសប្បាយរីករាយ ភាព រួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹមចេញពីបេះដូង របស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីផ្ដល់នូវ ភាពកក់ក្តៅដល់ភ្ញៀវកីឡា មកពីគ្រប់ទិសទីជុំវិញពិភពលោក និងបន្សល់ទុកនូវមរតក SEA Games- ASEAN Para Games ដល់កម្ពុជាជាម្ចាស់ផ្ទះ។
សម្តេចពិជ័យសេនាប្រធាន CAMSOC បានស្នើសុំឲ្យបណ្តាប្រទេសជាមិត្តទាំងអស់ ពិសេសនាយបេសកកម្មគ្រប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានវត្តមាននៅទីនេះ សូមផ្តល់នូវស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធឈានទៅបំពេញកាតព្វកិច្ចការងារកីឡា ដោយក្តីយោគយល់គ្នាទៅវិញទៅមក ដើម្បីរក្សាមរតក កីឡា SEA Games ដ៏ល្អនេះឱ្យកាន់តែជោគជ័យយូរអង្វែងតទៅទៀត។
«ក្នុងនាមគណៈកម្មាធិការជាតិCAMSOC សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួម រៀបចំតុបតែងផ្ទះ សហគមន៍ ទីក្រុង និងប្រទេសជាតិឱ្យមានភាពស្អាត និងបៃតង អនាម័យ សណ្ដាប់ធ្នាប់ល្អ ដើម្បីផ្ដល់នូវការទាក់ទាញក្នុងយុទ្ធនាការ “២០២៣ ឆ្នាំទស្សនាកម្ពុជា" និងផ្ដល់នូវអច្ឆរិយភាព ក្នុងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុត ស័ក្តិសមជាប្រជាជនមួយមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿង និងស៊ីវិល័យ ជឿនលឿនពិតប្រាកដ»។
សម្តេចពិជ័យសេនាក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ប្រតិភូ នាយបេសកកម្មគ្រប់ប្រទេស ដែល បានមកផ្ដល់កិត្តិយសធ្វើជាសាក្សី និងមើលឃើញច្បាស់នឹងភ្នែកនូវការខិតខំប្រឹងប្រែង និងវឌ្ឍនភាព ការងាររបស់កម្ពុជាជាម្ចាស់ផ្ទះ។ «សូមពាំនាំអ្វីៗដែលកម្ពុជាបានបង្ហាញក្នុងពេលនេះ និងទៅ១០០ថ្ងៃទៀត ពិតជាបញ្ជាក់ថា “កម្ពុជាត្រៀមខ្លួនរួចរាល់។ ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣»៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022