ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានណែនាំឲ្យរៀបចំធ្វើការផែនការមេ ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅកម្ពុជា ។
ការងាររដ្ឋបាល និងការគ្រប់គ្រង ត្រូវបានឯកឧត្តមថោង ខុន ជំរុញឲ្យពង្រឹងយន្ដការការងារឡើងវិញ ក្នុងការបែងចែកនាយកដ្ឋាន សម្រាប់ការគ្រប់គ្រងនាយកដ្ឋានជំនាញនីមួយៗ ពិសេសឯកឧត្តម បានជំរុញ និងលើកទឹកចិត្តឲ្យគណៈកម្មការជំនាញ អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការងារឡើងវិញ ហើយឲ្យគណៈកម្មាធិការប្រតិបត្តិទទួលខុសត្រូវក្នុងការធ្វើកិច្ចសហការត្រួតពិនិត្យការងារជាប្រចាំ ។
ចំពោះរចនាសម្ព័ន្ធ និងការកែសម្រួលតួនាទីភារកិច្ច នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយកំណត់ឲ្យបាននូវ គោលដៅ នៃការអភិវឌ្ឍធនធនាមនុស្ស អភិវឌ្ឍន៍រចនាសម្ព័ន្ធ ឲ្យមានភាពរឹងមាំ ដើម្បីទទួលភារកិច្ច សំខាន់ៗ របស់ព្រឹត្តិការណ៍កីឡាជាតិ ឬព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀតឲ្យបានសម្រេចតាមជំនាញ ដែលបានធ្វើរួចមកហើយ ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ពាក់ព័ន្ធនឹងការប្រកួតកីឡាយុវជនអាស៊ីនេះ គឺជាបញ្ហាសំខាន់ ដែលត្រូវបានអង្គប្រជុំកំណត់ថា នឹងរៀបចំផែនការយុទ្ធសាស្ដ្រ សម្រាប់ផែនការមេឲ្យបានរួចរាល់ ដើម្បីឆ្លងទៅរាជរដ្ឋាភិបាលអនុម័ត ក្នុងនោះឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យចាប់ផ្ដើមរៀបចំធ្វើផែនការមេនេះ ព្រោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលធ្វើម្ចាស់ផ្ទះពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីរួចហើយ ដែលបានចុះហត្ថលេខាលើលិខិតអនុញ្ញាត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។
ដូច្នេះគណៈកម្មាធិការប្រតិបត្តិទាំងអស់ ត្រូវរួបរួមគ្នាធ្វើកិច្ចការនេះឲ្យហើយ ៤-៥ឆ្នាំមុន ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៩ ៕
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
បណ្ដាលប្រទេសក្នុងអាស៊ាន កោតសសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅប្រទេសថៃ
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការចូលរួមលើកកម្ពស់និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់
ឯកឧត្តមវ៉ាត់ ចំរើន តំណាងរដ្ឋន្ត្រីក្រសួងអប់រំយុវជ និង កីឡា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន