ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវបើកយុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូលJ ដោយត្រូវជួបក្រុមជម្រើសជាតិ U23 លីបង់មុនគេ នាម៉ោង ៨យប់នេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។
នេះគឺជាការប្រកួតបើកឆាកពូល J ដែលមានបេក្ខភាព ៤ក្រុមចូលរួម គឺមានក្រុមគោព្រៃជំទង់កម្ពុជា, លីបង់, ម៉ុងហ្គោលី និងក្រុមម្ចាស់ផ្ទះ U23 អារ៉ាប់ប៊ីសាអូឌី ដែលត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៤ នៅប្រទេសកាតា ។ ការប្រកួតជម្រុះនេះ នឹងធ្វើឡើងពីថ្ងៃទី០៦-១២ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្រុមជម្រើសជាតិកម្ពុជា បានទៅដល់អារ៉ាប់ប៊ីសាអូឌី កាលពីច័ន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ។ បន្ទាប់ពីជួប U23 លីបង់យប់នេះ កម្ពុជា នឹងបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា មុនការប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ៕
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
បណ្ដាលប្រទេសក្នុងអាស៊ាន កោតសសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅប្រទេសថៃ
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការចូលរួមលើកកម្ពស់និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់
ឯកឧត្តមវ៉ាត់ ចំរើន តំណាងរដ្ឋន្ត្រីក្រសួងអប់រំយុវជ និង កីឡា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន