Day to PARA GAMES
CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករចំនួន២៤នាក់ សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) ក្រោយពីបានបញ្ចប់ការបោះជំរំហ្វឹកហាត់ដំណាក់កាលទី១ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើទឹកដីរបស់ខ្លួន។
កីឡាករទាំង ២៤នាក់ដែលបន្តមានឈ្មោះ គឺស្ថិតក្នុងចំណោមកីឡាករ៣០នាក់ ដែលបានចេញទៅបោះជំរំហ្វឹកហាត់ នៅកោះសាមុយ ប្រទេសថៃ ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ហើយជាលទ្ធផលកីឡាករ ៦នាក់ត្រូវបានជម្រុះចេញពីក្រុមU22ជម្រើសជាតិកម្ពុជា។
តាមរយៈបញ្ជីឈ្មោះរបស់ FFC នេះ បានឱ្យដឹងថា ខ្សែការពារ វាំង ដាវីន របស់ក្រុមបឹងកេត, អ៊ីម វ៉ាឃីម របស់ក្រុមសូលទីឡូអង្គរ, រី លាភផេង របស់ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ ទេព ហ្វីលីប របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងខ្សែប្រយុទ្ធ អ៊ាន ពិសី របស់ព្រះខ័នរាជស្វាយរៀង សុទ្ធតែត្រូវបានជម្រុះចេញ ចំណែកខ្សែប្រយុទ្ធ សារ ទី របស់ក្លិបវិសាខា ដែលមានបញ្ហារបួសនោះ ក៏ត្រូវបានជម្រុះចេញផងដែរ។
ចំពោះកីឡាករទាំង២៤នាក់ ដែលបានជាប់ នឹងត្រូវចូលរួមបោះជំរំហ្វឹកហាត់ដំណាក់កាលទី២ ដែលបន្តធ្វើឡើងពីថ្ងៃទី២០ ខែមីនា ហើយក្រុមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នេះ ក៏ត្រូវចូលរួមការប្រកួតពានរង្វាន់មួយនៅប្រទេសសិង្ហបុរី ឈ្មោះ Merlion Cup ផងដែរ ដោយពាននេះ មាន ក្រុមចូលរួមចំនួន៤ គឺ ក្រុមU22 ម្ចាស់ផ្ទះសិង្ហបុរី, U22 ហុងកុង, U22 ម៉ាឡេស៊ី និងក្រុមU22កម្ពុជា។
ការប្រកួតពាន Merlion Cup នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ហើយការប្រកួតជម្រុះដំបូង គឺក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន Jalan Besar នាថ្ងៃទី២៤ ខែមីនា ខណៈក្រុមម្ចាស់ផ្ទះសិង្ហបុរី ត្រូវប៉ះក្រុមU22 ហុងកុង។ ចំណែកក្រុមឈ្នះ ក្នុងវគ្គនេះ នឹងត្រូវឡើងទៅប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា រីឯក្រុមចាញ់ ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ និងលេខ៤ ក្នុងពេលនោះដែរ។
ជាមួយគ្នានេះ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃការបោះជំរំហ្វឹកហាត់ដំណាក់កាលទី២ របស់ក្រុមU22កម្ពុជា។ បន្ទាប់មកពួកគេ នឹងត្រូវចូលរួមការប្រកួតផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដោយប្រភេទកីឡាបាល់ទាត់បុរសនេះ ត្រូវធ្វើមុនគេ ចាប់ពីថ្ងៃទី២៩ ខែមេសាតទៅ ខណៈពិធីបើកផ្លូវការរបស់ស៊ីហ្គេម នឹងងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមាន៣៦ប្រភេទកីឡា និងកីឡាសម្ដែង១ប្រភេទ៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022