ភ្នំពេញ៖ បណ្ដាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន The 7th ASEAN Ministerial Meeting on Sports បានកោតសសើរ និងវាយតំលៃខ្ពស់ដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៍អស្ចារ្យជាប្រវត្តសាស្ត្រ(ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម) ជាពិសេសចូលរួមគ្រប់ទម្រង់មិនគិតថ្លៃ ។
កិច្ចប្រជុំនេះ រៀបចំនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣ ដោយព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គឺគេប្រជុំតែរដ្ឋមន្ត្រីកីឡាអាស៊ានតែប៉ុណ្ណោះ នាថ្ងៃស្អែកនឹងមានកិច្ចប្រជុំមួយទៀតសម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ាន+ចិន និង រដ្ឋមន្ត្រីកីឡាអាស៊ាន+ជប៉ុន។
គួបញ្ជាក់ផងដែរថា៖ កម្ពុជាបញ្ជូលប្រតិភូទៅចូលរួមកិច្ចប្រជុំនេះ ចំនួន៧នាក់ ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន ។
ហើយការចូលរួមនេះ គឺផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ានខ្លួនឯងផង ក៏ដូចជាអាស៊ាន-ចិន និងអាស៊ាន-ជប៉ុន ដែលត្រូវជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងផ្ដល់ជំនួយ ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិឲ្យរស់នៅមានសុខភាពល្អ និងឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងកសាងនូវស្មារតីកីឡារបស់អាស៊ាន ក្នុងការបង្រួបបង្រួមអាស៊ាន ឲ្យមានការជួយគ្នាលើការងារអភិវឌ្ឍន៍វិស័យកីឡា និងរៀបចំព្រឹត្តិការណ៍ធំៗនានា» ។
U-22 កម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ៣០នាក់ បោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេម ២០២៣
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គឺជាការចូលរួមលើកកម្ពស់និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់
ឯកឧត្តមវ៉ាត់ ចំរើន តំណាងរដ្ឋន្ត្រីក្រសួងអប់រំយុវជ និង កីឡា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន
អត្តពលិកបាញ់កំាភ្លើងកម្ពុជាចូលរួមប្រកួត Bali IPSC OPEN 2023 level3 ជាលើកដំបូងក្រោយប្ដូរក្បាលម៉ាស៊ីនថ្មី