sport-in-live
thumbnail

ឯកឧត្តមវ៉ាត់ ចំរើន៖ នៅក្នុង​ដំណាក់​កាល​នៃ​ការកែ​ទម្រង់​វិស័យ​អប់​រំ យុវជន ​និង​កីឡា យើងត្រូវ​ការ​ចូល​រួម​ទាំង​អស់​គ្នា


Sep 04, 2023
NEWS

ឯកឧត្តម ​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និង កីឡាបាន​ឱ្យដឹង​ទៀត​ថា នៅក្នុង​ដំណាក់​កាល​នៃ​ការកែ​ទម្រង់​វិស័យ​អប់​រំ យុវជន ​និង​កីឡា​នេះ ​គឺ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​នីតិ​កាល​ទី​៧ ដែល​ដឹក​នាំ​ដោយ​លោកនា​យក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​ចេញ​នូវ​យុទ្ធ​នា​ការ​កែទ​ម្រង់​ស៊ីជម្រៅ​ទៅលើ​វិស័យនេះ​ ឱ្យ​កាន់តែ​រីក​ចម្រើន និង​មាន​គុណភា​ព​ទាំង​ផ្នែក​អប់រំ និង​ផ្នែក​កីឡា​បន្ត​ទៀត ដែ​ល​ការងារ​នេះត្រូវ​តែមា​ន​ការ​ចូល​រួម​ទាំង​អស់​គ្នា​។​

​ «​ទិស​ដៅ​ទាំង​អស់​នេះ ​យើង​បាន​រួមគ្នា​ធ្វើ​ ទទួល​បាន​ជោគ​ជ័យ ​អ៊ីចឹង​ការកែ​ទម្រង់​ ត្រូវការ​ការ​ចូលរួម​ចំណែក​ទាំង​អស់​គ្នា​ហើយក៏​សូម​អរគុណ​ដល់​ប្អូនៗ​ជា​សិស្សានុ​សិស្សដែល​បាន​លះប​ង់​ពេល

វេ​លា​ហ្វឹក​ហាត់​កីឡា ​និង​ចូលរួម​ការ​ប្រកួត​នេះ ​ដើម្បី​បង្ហាញ​ពី​សមត្ថ​ភាព​ជំនាញ ​ព្រម​ទាំង​កសាង​បាន​នូវ​មិត្ត​ភាព សាមគ្គី​ភាព និង​សុខ​ដុម​នីយក​ម្មនៅ​ក្នុង​រង្វង់​មហា​គ្រួសារ​កីឡា​ជាតិ​របស់​យើងសម្រាប់​កីឡា​កម្រិត​មធ្យម​សិក្សា​នេះ​»​។​ 

ជា​មួយ​ការ​ចូល​រួម​ហ្វឹកហា​ត់​កីឡានៅក្នុ​ង​វិស័យ​អប់រំ​ យុវជន ​និង​កីឡា​នេះដែ​រ ​ឯកឧត្តម វ៉ា​ត់ ចំរើន​ បាន​បន្ថែម​ថា​៖ «​ឥឡូវ​នេះយើង​ទទួល​បាន​បទ​បញ្ជានិង​​ការដាក់ចេ​ញ​នូវ​គោលកា​រណ៍​របស់​ឯកឧត្តម​បណ្ឌិតស​ភា​ចា​រ្យ​ឧប​នាយក​រដ្ឋ​មន្ត្រី រ​ដ្ឋមន្ត្រីក្រ​សួង​អប់រំ យុ​វជន និង​កីឡា គឺ​ការ​បង្កើន​កម្ម​វិធី​ក្រៅ​ម៉ោង​សិក្សា ​ហើយ​កម្មវិធី​នេះ​ក៏​មាន​កីឡា​ចូលក្នុ​ង​ហ្នឹង​ដែរ ​អ៊ីចឹង​​ត្រូវមា​ន​ការចូលរួ​ម​របស់លោ​ក​គ្រូ​អ្នកគ្រូ និង​ប្អូនៗ​ជា​សិស្សានុ​សិស្ស​ទាំងអស់​ និង​សូម​ឱ្យ​ការ​ចូល​រួម​នេះទទួ​លបាន​ជោគ​ជ័យ​»៕