ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម
CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានប្រើប្រាស់ធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ៣០នាក់ សម្រាប់បម្រើដល់ការប្រកួតកីឡាជាតិ លើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយសហព័ន្ធនឹងជ្រើសរើសធនធានធ្នើមៗពីព្រឹត្តិការណ៍នេះ ត្រៀមទៅបណ្តុះបណ្តាលកម្រិតអន្តរជាតិ ដើម្បីបម្រើដល់ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នេះ បើតាមការបញ្ជាក់ពីលោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសកីឡាសីដក់ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ។
លោកអនុប្រធានបន្ថែមថា ការប្រកួតកីឡាសីដក់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ មាន៣វិញ្ញាសា គឺ២នាក់ទល់២នាក់នារី (៤ក្រុម), ២នាក់ទល់២នាក់បុរស (៥ក្រុម) និងវិញ្ញាសា ៣នាក់ទល់៣នាក់បុរស (៦ក្រុម)។ ចំពោះប្រតិភូកីឡាករ កីឡាការិនីចូលរួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ព្រៃវែង និង២ក្រសួង គឺមហាផ្ទៃ និងការពារជាតិ ដោយកីឡាសីដក់ ប្រកួតពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះមន្ត្រីបច្ចេកទេសរៀបចំ អាជ្ញាកណ្តាល-ចៅក្រម កាត់សេចក្តី គឺសហព័ន្ធមានធនធាន ៣០នាក់ ដែលសម្រាប់ការប្រកួតថ្នាក់ជាតិ គឺមន្ត្រីទាំងនេះមានសមត្ថភាពពេញលេញ។ ប៉ុន្តែ ការប្រកួតអន្តរជាតិ ជាពិសេសគឺគោលដៅស៊ីហ្គេម ២០២៣ គឺតម្រូវឲ្យមន្ត្រីបច្ចេកទេសកម្ពុជា បន្តការបណ្តុះបណ្តាលកម្រិតអន្តរជាតិ នាពេលខាងមុខឆាប់នេះ ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍បន្ថែម ក្នុងពេលចូលរួមកាត់សេចក្តី បម្រើការប្រកួតជាមួយមន្ត្រីអន្តរជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំ រៀងរាល់២ឆ្នាំម្តងមួយនេះ។
លោកអនុប្រធានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ លើប្រភេទកីឡាសីដក់ គឺមានរាជធានី-ខេត្ត-ក្រសួងត្រឹម ៦ប៉ុណ្ណោះ គឺដោយសារកីឡាសីដក់ ជាប្រភេទកីឡាពហុជំនាញ មានការលំបាកក្នុងការហ្វឹកហាត់ ដូច្នេះ ការទាក់ទាញយុវជនឲ្យចូលរួមហ្វឹកហាត់ក្នុងប្រភេទកីឡាមួយនេះ នៅមានកម្រិតនៅឡើយ ហើយទាមទារពេលវេលាច្រើន ដើម្បីឲ្យក្លាយខ្លួនជាធនធានកីឡាករ កីឡាការិនី ដែលអាចប្រកួតប្រជែងបាន។
លោក ទុយ ប៊ុនហឿន សង្កត់ធ្ងន់ថា «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ខ្ញុំសូមអំពាវដល់រាជធានី ខេត្ត ក្រសួង ស្ថាប័ននានា មេត្តាជួយគាំទ្រ ជំរុញដល់ប្រភេទកីឡាសីដក់កម្ពុជា ជាពិសេស គឺជួយខិតខំផលិតយុវជនឲ្យបានច្រើន នៅតាមសាលារៀន ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត»៕
ក្រុមហ៊ុនឆ្នោតកីឡាជាតិ ឧបត្ថម្ភកុំព្យូទ័រ ៤៥គ្រឿង មានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ដល់ NOCC និងសហព័ន្ធកីឡាជាតិ
អ្នកជំនាញការ៉ាតេអន្តរជាតិ មកចែករំលែកដល់កម្ពុជា ត្រៀមឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣
អគ្គលេខាធិការក្លិបអាយអេសអាយដង្កោរសែនជ័យ ប្រាប់ពីមូលហេតុក្លិបខ្ចីកីឡដ្ឋានក្រុមផ្សេងប្រើប្រាស់បណ្ដោះអាសន្ន
គ្រូថៃ សង្ឃឹមជួប វៀតណាម ម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ AFF U23 Championship 2022